Thursday, December 26, 2013

កុំភ្លេចសិទ្ធឡើយ



សិទ្ធអើយសិទ្ធហំ សិទ្ធធំដំណំ អស្ចារ្យខ្លាំងក្រៃ
មនុស្សម្នាវង្វេង ព្រោះសិទ្ធប្រពៃ ស្វះស្វែងលកលៃ
មិនភ្លេចសិទ្ធឡើយ។
បើសិទ្ធគ្មានឡើយ ពិតអ្នកកន្តើយ នឹងរស់ធ្វើអ្វី
កាប់គ្នាស្លាប់រស់ អត់ស៊ីក៏ហី ខិតខំឃ្មាតខ្មី
ដើម្បីសិទ្ធឡើយ។
សិទ្ធនេះមួយក្ដាប់ មនុស្សច្រើនតាន់តាប់ ប្រញ៉ាប់ចង់សិទ្ធ
ញុះញុងមុសា ក្រឡាប្រឌិត នាំគ្នាឃុបឃិត
សម្រេចសិទ្ធក្ដាប់។
សិទ្ធក្ដាប់មានម្ចាស់ ពិតប្រាកដណាស់ នាំមកទោសទណ្ឌ័
ជាប់ឃ្នោះច្រវ៉ាក់ អន្ទាក់តាមទាន់ សិទ្ធជាប់ពាក់ពន្ធ័
ចូលគុកជាប់ទោស។
មោបិទមោបាំង តណ្ហាប្រឆាំង បាំងសម្បញ្ញៈ
ងងិតងងុល បំពុលសច្ចៈ សិទ្ធឡើយទម្លាក់
ធ្លាក់នរកអវចី។

Wednesday, December 25, 2013

នាងខ្ញុំកសិករ ជំនាន់ថ្មី

អ្នកស្រែជំនាន់ថ្មី បញ្ចប់បរិញ្ញា កសិជំនាញ
ចុះជួយកសិករ កម្ររកមាន មិនចេះប្រមាណ ខ្លាយកាយនឿយហត់
ប្រមូលកសិផល ដោយចិត្តអំណត់ ពុះពារមោះមុត គៀងគរប្រមូល

ក្រមុំស្ករត្នោត


នាងខ្ញុំកសិករ ស្វិតស្វាញបរវរ ស្មោះសរកសិកម្ម
កេរ្តិ៍ដូនកេរ្តិ៍តា ពុកម៉ែលោកផ្តាំ ខិតខំថែរទាំ
រក្សាដំណែល។
ប្រកបរបរ កូវឹកកូវរ ទឹកត្នោតស្រុកយើង
ឲ្យបានជាស្ករ សរល្អកើនឡើង ពិតជួយដំកើង
កេរ្តិ៍ឈ្មោះដូនតា។
ត្នោតយើងមានស្រាប់ ចូរតោងប្រញាប់ ប្រមូលរួសរាន់
ឫស្សីក្រោយផ្ទះ ឆាប់កាប់បន្ទាន់ មើលមួយល្មមគ្រាន់
លៃធ្វើបង្អោង។
ឫស្សីសល់ខ្លះ ម្ដេចមិនកាប់លះ សម្រាប់ច្រវ៉ា
លួសសកស្ដើងល្មម ទុកប្រចាំការ បានទឹកត្នោតកាលណា
ទាញយកមកប្រើ។

to be continues